ជាមួយនឹងឧបករណ៍ទំនើប ដែលមានវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ មជ្ឈមណ្ឌលសម្ភពនិងរោគស្ត្រីរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានត្រៀមខ្លួនជារួចរាល់ដើម្បីបំពេញសេចក្តីត្រូវការរបស់ស្ត្រី សម្រាប់ដំណាក់កាលនៃជីវិតផ្សេងៗគ្នា។
យើងផ្តល់ការព្យាបាលគ្រប់ប្រភេទពីការការពារបង្ការរហូតដល់ការព្យាបាលដំណាក់កាលធ្ងន់ធ្ងរ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការតាមដានសុខភាព ក៏ដូចជាការថែទាំមុនពេលសម្រាលនិងការសម្រាលកូនសម្រាប់ម្តាយដែលមានផ្ទៃពោះ។
ដើម្បីភាពងាយស្រួលនិងសុវត្ថិភាពសម្រាប់ស្ត្រីគ្រប់រូប យើងក៏ផ្តល់ជូននូវការព្យាបាលដ៏ជំនាញនូវរោគស្រ្តី និងផ្តល់នូវសេវាថែទាំសុខភាពយ៉ាងទូលំទូលាយនៅក្នុងបរិយាកាសឯកជនភាពប្រកបដោយផាសុខភាព។