ផ្នែកសង្គ្រោះបន្ទាន់

ផ្នែកសង្គ្រោះបន្ទាន់

គ្រោះថ្នាក់អាចកើតឡើងដោយគ្មានការដឹងជាមុន។ ទោះយ៉ាងណាក៏ដោយផលប៉ះពាល់អាចត្រូវបានកាត់បន្ថយដោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានផ្តល់សេវាសង្គ្រោះ និងព្យាបាលបន្ទាន់ដោយក្រុមវេជ្ជបណ្ឌិត ថៃនិងកម្ពុជា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ការរួមបញ្ចូលគ្នានេះជួយសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខ្មែរក្នុងការទទួលបានការធានាការព្យាបាលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់អ្នករាល់គ្នា។

សេវាកម្មសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (RES) ដែលផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះបន្ទាន់ ដើម្បីទៅយកអ្នកជម្ងឺនៅខាងក្រៅមន្ទីរពេទ្យ។ រថយន្តសង្គ្រោះត្រូវបានបំពាក់យ៉ាងត្រឹមត្រូវតាមស្តង់ដារដូចគ្នានឹងសេវាកម្មវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់នៅទីក្រុងបាងកកដែរ។

បន្ទាប់ពីត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ អ្នកជំងឺនឹងត្រូវបានព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយបន្ទាប់មកនឹងត្រូវបានយកទៅព្យាបាលបន្តនៅផ្នែកប្រពោធនកម្ម ផ្នែកជំងឺទូទៅ ឬទៅកាន់បន្ទប់វះកាត់។ ប្រសិនបើអ្នកជំងឺត្រូវការការព្យាបាលបន្ថែមនៅប្រទេសថៃ ឬបរទេស ក្រុមវេជ្ជបណ្ឌិតនឹងមានការរៀបចំបញ្ជូនទៅតាមរយៈយន្តហោះ។