យើងមានឆន្ទះយ៉ាងមុះមុតក្នុងការផ្តល់ជូននូវគុណភាពសេវាកម្ម និងវេជ្ជសាស្រ្តដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យបាងកក ប្រទេសថៃ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(RPH) គឺជាទីដែលផ្តល់ជូននូវការថែរក្សាសុខភាពដ៏ល្អប្រសើរជាមួយនឹងគុណភាពកម្រិតស្តង់ដារអន្តរជាតិ ដើម្បីទទួលបាននូវសេចក្តីទុកចិត្តនិងសេចក្តីពេញចិត្តពីប្រជាជនកម្ពុជា ជនបរទេសនិងអ្នកទេសចរណ៍ដែលមកដល់ប្រទេសកម្ពុជា។
គោលដៅរបស់យើងខ្ញុំគឺក្លាយជាអ្នកឈានមុខគេផ្នែកសេវាកម្មវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយប្រើប្រាស់នូវបចេ្ចកវិទ្យាទំនើបៗ និង គ្រប់គ្រងបណ្តាញត្រឹមត្រូវនិងមានប្រសិទ្ធិភាព។ក្រុមវេជ្ជសាស្ត្ររបស់យើងខ្ញុំប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងជំនាញវិជ្ជាជីវៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសេវាកម្ម ដើម្បីជាប្រយោជន៍និងសេចក្តីពេញចិត្តរបស់អតិថិជន។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(RPH) ផ្តល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពកម្រិតស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ដូច្នេះ យើងខ្ញុំតែងតែអភិវឌ្ឈន៍នូវសេវាកម្មនិងប្រព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការកែលម្អជាបន្តបន្ទាប់នៅក្នុងអង្គភាពទាំងមូល។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដំណើរការដោយមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ចំពោះបុគ្គលិកមន្ទីរពេទ្យ បុគ្គលពាក់ព័ន្ធផ្សេងៗទៀត រួមទាំងសង្គមជាតិផងដែរ ដោយបានយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន ថែរក្សាសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាការកែលម្អប្រព័ន្ធគ្រប់គ្រងជាប្រចាំអោយមានលក្ខណៈល្អប្រសើរ ។
With dedication to excellence, Royal Phnom Penh Hospital has been accredited by the Joint Commission International (JCI) in recognition of their international medical service and healthcare practices. We have consistently developed our medical expertise to achieve the highest possible standards because when it comes to trust, only the best will do.
The first JCI (Joint Commission International) accredited hospital in Cambodia, ROYAL PHNOM PENH HOSPITAL is a tertiary care hospital managed and operated by Bangkok Dusit Medical Service Public Co., LTD (BDMS) started in 1972, BDMS is the largest operator of private hospital in Thailand and Southeast Asia