ផ្នែកជំនាញជំងឺទូទៅ

ផ្នែកជំនាញជំងឺទូទៅ

ផ្នែកជំនាញជំងឺទូទៅ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធថែទាំរបស់មន្ទីរពេទ្យ។ ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺដែលមិនមានភាពជាក់លាក់ វេជ្ជបណ្ឌិតផ្នែកជំងឺទូទៅរបស់យើងអាចធ្វើការពិនិត្យ និងវាយតម្លៃដោយធ្វើការតាមរបៀបស្រដៀងគ្នាទៅនឹងគ្រូពេទ្យនៅអឺរ៉ុប និងអាមេរិកខាងជើង។
វេជ្ជបណ្ឌិតនៅផ្នែកជំនាញជំងឺទូទៅរបស់យើងបានទទួលការបណ្តុះបណ្តាលក្នុងការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រង និងព្យាបាលបញ្ហាសុខភាពដែលកើតមានឡើងពីបញ្ហាប្រចាំថ្ងៃដូចជាឈឺក្បាល ឈឺបំពង់ក ក្អក ផ្តាសាយ ឬគ្រុនផ្តាសាយរហូតដល់ជម្ងឺធ្ងន់ធ្ងរ រួមទាំងមានការឆ្លងមេរោគផ្លូវដង្ហើម ឬក្រពះ។