កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការលើកកម្ពស់សុខភាពគ្រប់ជ្រុងជ្រោយ និងការថែទាំសុខភាពបង្ការ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានរៀបចំកម្មវិធីហាត់យូហ្គាដោយឥតគិតថ្លៃជូនសហគមន៍ ដែលផ្តោតជាពិសេសលើអតិថិជនជាទីគោរព និងដៃគូសហការរបស់មន្ទីរពេទ្យ។ ដោយយល់ឃើញថា សុខុមាលភាពពិតប្រាកដមិនត្រឹមតែរួមបញ្ចូលនូវសុខភាពរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមមានភាពស្ងប់សុខផ្លូវចិត្តផងដែរ កម្មវិធីនេះបានបង្កើតបរិយាកាសប្រកបដោយភាពកក់ក្តៅ និងការគាំទ្រ ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានសម្រាកពីភាពនឿយហត់ បន្ធូរអារម្មណ៍ ធ្វើចលនាលាតសន្ធឹងសាច់ដុំ និងយកចិត្តទុកដាក់លើសុខុមាលភាពផ្ទាល់ខ្លួន ក្រោមការណែនាំពីគ្រូបង្វឹកយូហ្គាដែលមានជំនាញវិជ្ជាជីវៈ។
គំនិតផ្តួចផ្តើមក្នុងការចូលរួមជាមួយសហគមន៍នេះ មិនត្រឹមតែជាការបង្ហាញពីការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់ពីអតិថិជន និងដៃគូសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសកម្មក្នុងការលើកកម្ពស់ទម្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាពរាងកាយជាប្រចាំផងដែរ។ តាមរយៈការនាំយកសកម្មភាពហាត់យូហ្គាចេញពីបរិយាកាសព្យាបាលបែបប្រពៃណី មកកាន់ទីតាំងហាត់ប្រាណ មន្ទីរពេទ្យបានលើកទឹកចិត្តអ្នកចូលរួមឱ្យកាត់បន្ថយភាពតានតឹង បង្កើនការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តក្នុងជីវិតប្រចាំថ្ងៃ និងពង្រឹងទំនាក់ទំនងដ៏ល្អរវាងសមាជិកក្នុងសហគមន៍គ្រួសារមន្ទីរពេទ្យ។ កម្មវិធីដ៏មានអត្ថន័យនេះ បានក្លាយជាពេលវេលាដ៏រីករាយក្នុងការផ្សារភ្ជាប់ភាពសុខដុមរមនារវាងរាងកាយ និងផ្លូវចិត្ត។
ដោយមានបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងមានចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នសុខាភិបាលដែលសហគមន៍អាចជឿទុកចិត្ត និងពឹងផ្អែកបាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅតែបន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (Corporate Social Responsibility – CSR)។ តាមរយៈការផ្តល់សេវាថែទាំប្រកបដោយមេត្តាធម៌ ការចែករំលែកចំណេះដឹង និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ មន្ទីរពេទ្យខិតខំបង្កើតផលវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់សង្គមជាតិ។

សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពសង្គមរបស់មន្ទីរពេទ្យ ឬឱកាសក្នុងការសហការជាមួយមន្ទីរពេទ្យ សូមទាក់ទង៖
លោក LOR Chhayseng
ផ្នែកទីផ្សារ (Marketing Department)
អ៊ីមែល៖ [email protected]