រួមចំណែកកំណត់អនាគតនៃវិស័យសុខាភិបាល៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងវេទិកានវានុវត្តន៍សុខាភិបាល EuroCham 2026

រួមចំណែកកំណត់អនាគតនៃវិស័យសុខាភិបាល៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងវេទិកានវានុវត្តន៍សុខាភិបាល EuroCham 2026

រួមចំណែកកំណត់អនាគតនៃវិស័យសុខាភិបាល៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងវេទិកានវានុវត្តន៍សុខាភិបាល EuroCham 2026

ចែក​រំលែក​

កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦


ដើម្បីពង្រឹងតួនាទីក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់វិស័យវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានចូលរួមយ៉ាងសកម្មក្នុងនាមជាវាគ្មិនជំនាញ និងជាអ្នកឧបត្ថម្ភដ៏សំខាន់នៅក្នុងវេទិកានវានុវត្តន៍សុខាភិបាល EuroCham 2026 (EuroCham Health Innovation Forum 2026)។


វេទិកានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសុខាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Healthcare Committee) នៅសណ្ឋាគារ SUN & MOON Riverside ដោយបង្កើតជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល អ្នកផ្តល់សេវាថែទាំសុខភាព ក្រុមហ៊ុនធានារ៉ាប់រងឯកជន អ្នកជំនាញផ្នែកឱសថ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រសម្រាប់ការកែលម្អជាក់ស្តែងក្នុងវិស័យសុខាភិបាលនៅកម្ពុជា។


ពិធីបើកវេទិកានេះមានការថ្លែងសុន្ទរកថាស្វាគមន៍ពីឥស្សរជនសំខាន់ៗ រួមមាន លោក Tassilo Brinzer ប្រធាន EuroCham ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោកជំទាវ Silke Röfer និងឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងសុខាភិបាល នៃក្រសួងសុខាភិបាល។


ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាសំខាន់ៗ តំណាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីរួមចំណែកបង្កើតដំណោះស្រាយប្រកបដោយចក្ខុវិស័យវែងឆ្ងាយលើប្រធានបទសំខាន់ៗជាច្រើន។ របៀបវារៈនៃវេទិកានេះបានផ្តោតជាពិសេសលើការទទួលស្គាល់គុណភាពមន្ទីរពេទ្យ សុវត្ថិភាពអ្នកជំងឺ និងទស្សនវិស័យនៃវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៧ និងពេលអនាគត។
តាមរយៈការចូលរួមក្នុងវេទិកានេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាកសាងប្រព័ន្ធសុខាភិបាលមួយដែលកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។


ដោយមានបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងមានចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នសុខាភិបាលដែលសហគមន៍អាចជឿទុកចិត្ត និងពឹងផ្អែកបាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅតែបន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (Corporate Social Responsibility – CSR)។ តាមរយៈការផ្តល់សេវាថែទាំប្រកបដោយមេត្តាធម៌ ការចែករំលែកចំណេះដឹង និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ មន្ទីរពេទ្យខិតខំបង្កើតផលវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់សង្គមជាតិ។


សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពសង្គមរបស់មន្ទីរពេទ្យ ឬឱកាសក្នុងការសហការជាមួយមន្ទីរពេទ្យ សូមទាក់ទង៖
លោក LOR Chhayseng
ផ្នែកទីផ្សារ (Marketing Department)
អ៊ីមែល៖ [email protected]