ការបាត់បង់ស្មាតតីភ្លាមៗ និងបណ្តោះអាសន្នដែលបណ្តាលមកពីចរន្តឈាមរត់ទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់

ការបាត់បង់ស្មាតតីភ្លាមៗ និងបណ្តោះអាសន្នដែលបណ្តាលមកពីចរន្តឈាមរត់ទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់

ការបាត់បង់ស្មាតតីភ្លាមៗ និងបណ្តោះអាសន្នដែលបណ្តាលមកពីចរន្តឈាមរត់ទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់

ចែក​រំលែក​

លក្ខណៈអាការៈ កើតឡើងភ្លាមយ៉ាងឆាប់រហ័ស
តែរយៈពេលខ្លី (មិនលើសពី 20 វិនាទី ប៉ុន្តែអាចដល់ច្រើននាទីដែរ) រួចនឹងការដឹងខ្លួនមកប្រក្រតីវិញដោយខ្លួនឯង។

តើធ្វើដូចម្តេចដើម្បីបែងចែករវាងការប្រកាច់និង Syncope?
សាក្សីក្នុងពេលហេតុការណ៍គឺជាសារៈសំខាន់ លក្ខណៈខុសគ្នាពីការប្រកាច់។  Syncope មិនមានចលនាដដែលៗក្នុងអំឡុងពេលបាត់បង់ស្មារតី ភាគច្រើនមិនមានលាមក ឬនោមទេ ហើយបន្ទាប់ពីភ្ញាក់ពីគេង ភាគច្រើនភ្ញាក់ពីដំណេក។

Syncope ត្រូវបានចាត់ជាក្រុមតាម ប្រព័ន្ធប្រសាទ បេះដូង និង សម្ពាធឈាម។ syncope ពីស្ថានភាពបេះដូងចាត់ទុកថាមានគ្រោះថ្នាក់បំផុត អាចដល់អាយុជីវិត។ អាចញែកនិងរកមូលហេតុរបស់ syncope បានដោយមើលលើប្រវត្តិអ្នកជំងឺ ការពិនិត្យរាងកាយ និងការចាប់ចង្វះបេះដូង។

syncope ដែលកើតមកពីបញ្ហាប្រព័ន្ធប្រសាទបណ្តាលមកពីបញ្ជូនសញ្ញាប្រសាទមិនត្រឹមត្រូវពេលរាងកាយទទួលរំញោច  ហេតុដូច្នេះហើយ syncope ប្រភេទនេះហៅថា reflex syncope ។ ប្រវត្តិដែលធ្វើឲ្យសង្ស័យ :
        ⁃       កត្តាជម្រុញ រឺ រំញោច៖ សង្កេតថាមានស្ថានភាពណាមួយដែលតែងតែបណ្តាលឱ្យមាន syncope
        ⁃       រោគសញ្ញាព្រមាន៖ ក្អួតចង្អោរ បែកញើស សន្លប់ បាត់ស្មារតី
        ⁃       ទីតាំង៖ vasovagal syncope ជាធម្មតាកើតឡើងនៅពេលឈរ។

Postural (orthostatic) syncope ពាក់ព័ន្ធនឹងរោគសញ្ញាជាច្រើនដែលក្នុងនោះ syncope កើតដោយសារការក្រោកឈរ។ ប្រវត្តិដែលធ្វើឲ្យសង្ស័យថាមានស្ថានភាពបែបនេះ មាន:
        ⁃       រយៈពេលពីការក្រោកឈររហូតដល់កើត syncope  អាចយូរដល់ 45 នាទី។
        ⁃       មូលហេតុជម្រុញរួមមានកត្តាណាមួយដែលធ្វើឲ្យខ្វះឈាម ដូចជា ការហូរឈាម រាគ ក្អួត រលាក ឬថ្នាំបញ្ចុះទឹកនោម។
        ⁃       ជំងឺប្រចាំខ្លួន មាន ទឹកនោមផ្អែម។

syncope ដែលកើតពីជំងឺបេះដូង បេះដូងលោតខុសចង្វះ និងថតរឺរូបរាងបេះដូង គឺជាមូលហេតុភាគច្រើននៃ syncope ។ ប្រវត្តិដែលធ្វើឲ្យសង្ស័យមាន:
        ⁃        អាការៈញ័រទ្រូង
        ⁃       អាការៈទាក់ទងនឹងបេះដូង ផ្សេងទៀតដូចជា ឈឺដើមទ្រូង, ថប់ដង្ហើម, ឡើងហើម
        ⁃       មានប្រវត្តិជំងឺបេះដូងពីមុន រួមទាំងជំងឺស្ទះសរសៃឈាឦបេះដូង ការវះកាត់ និងការដាក់ឧបករណ៍បេះដូងណាមួយ (ឧបករណ៍បង្កើតចង្វាក់បេះដូង និង កែចង្វះបេះដូង)
        ⁃       មានប្រវត្តិសមាជិកក្នុងគ្រួសារបាត់បង់ជីវិតភ្លាមៗដោយសារបេះដូង


ប្រសិនបើមានហានិភ័យខ្ពស់ ចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីសង្កេតអាការៈយ៉ាងជិតស្និទ្ធ ហានិភ័យរួមមាន:
        ⁃       ប្រវត្តិដែលបង្ហាញថាមានបញ្ហាបេះដូង៖ ចង្វាក់បេះដូងលោតខុសប្រក្រតី រឺបញ្ហារូបរាង រឺ ថតបេះដូង
        ⁃       ភាពស្លេកស្លាំងធ្ងន់ធ្ងរ អតុល្យភាពជាតិរ៉ែក្នុងឈាម ការចុះជាតិស្ករក្នុងឈាម ។ល។
        ⁃       ការចាប់ចង្វះបេះដូង ឃើញមិនប្រក្រតី
        ⁃       ប្រវត្តិសមាជិកក្នុងគ្រួសារបាត់បង់ជីវិតភ្លាមៗដោយសារបេះដូង
        ⁃       សម្ពាធឈាមធ្លាក់ទាប
        ⁃       អាការៈជម្ងឺស្ទះសរសៃឈាមបេះដូង ខ្សោយបេះដូង

ប្រសិនបើមិនមានហានិភ័យខ្ពស់ អាចវាយតម្លៃនិងព្យាបាលជាអ្នកជំងឺក្រៅ មិន

 

វេជ្ជ. សានទិ គិតសារិវិសាល

ជំនាញ ផ្នែកបេះដូង